ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវប្រណិតបំផុតនៅកម្ពុជា

FN ៖ ផ្លូវធំៗ និងប្រកបដោយប្រណិតភាពបំផុតមិនធ្លាប់មាននៅកម្ពុជាចំនួន ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ហើយនៅថ្ងៃសៅរ៍ ៥រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ពិធីបើកការដ្ឋានសាងសង់ផ្លូវដ៏ប្រណិតក្នុងក្រុងព្រះសីហនុនាថ្ងៃនេះ ធ្វើឡើងយ៉ាងអធិកអធមក្រោមអធិបតីភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ និងបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុននានានៅក្នុងប្រទេសកម្ពុជាជាច្រើនពាន់នាក់។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវទាំង៣៤ខ្សែនៅក្រុងព្រះសីហនុ ជាការចាប់ផ្តើមសករាជថ្មីនៃវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញពីហេតុការណ៍នៃការបាក់រលំអគារក្នុងក្រុងព្រះសីហនុ។ សម្តេចតេជោ បានថ្លែងថា ពេលសម្តេចត្រឡប់ពីប្រជុំនៅថៃហាក់មានសំឡេងមនុស្សស្រែកហៅសម្តេចឱ្យជួយជានិច្ច។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាពិតជាអស្ចារ្យណាស់នៅពេលសម្តេចអញ្ជើញដល់កន្លែងកើតហេតុ បានចង្អុលចំកន្លែងដែលជនរងគ្រោះនៅក្រោមគំនរអគារនោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីបានជួយជនរងគ្រោះទាំងពីរចេញពីគនរអគារសំឡេងនៅក្នុងត្រចៀកសម្តេចក៏បានបាត់ផងដែរ។ * … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវប្រណិតបំផុតនៅកម្ពុជា